សំយោជនិយសូត្រទី ៨

ក្បាលទី 22 · ទំព័រ 21

ម្នាលភិក្ខុ បើភិក្ខុរួច ស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះសេចក្តីរម្លត់ ព្រោះមិនបានប្រកាន់ នូវរូប ទើបគួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុង បច្ចុប្បន្ន ។ ម្នាលភិក្ខុ បើវេទនា ។ បេ ។ ម្នាលភិក្ខុ បើសញ្ញា ។ ម្នាលភិក្ខុ បើសង្ខារទាំងឡាយ ។ ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរម្លត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បី ប្រាសចាកតម្រេក ដើម្បីសេចក្តីរម្លត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិ ធម៌សមគួរតាមធម៌ ។