សុតវន្តសូត្រទី ១១
ក្បាលទី 22 · ទំព័រ 40
ម្នាលភិក្ខុ បុថុជ្ជនក្នុង លោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់តាមពិត នូវរូបដែលកើតឡើងជាធម្មតា ថា រូបកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូបដែលសូន្យទៅជា ធម្មតាថា រូបសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូបដែលកើតឡើង ហើយ សូន្យទៅជាធម្មតាថា រូបកើតឡើងហើយសូន្យទៅជាធម្មតា មិន ដឹងច្បាស់តាមពិត នូវវេទនាដែលកើតឡើងជាធម្មតាថា វេទនាកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវវេទនាដែលសូន្យទៅជាធម្មតាថា វេទនា សូន្យទៅជាធម្មតា ។ បេ ។ នូវសញ្ញាដែលកើតឡើងជាធម្មតា ។ បេ ។ មិនដឹង ច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែលកើតឡើងជាធម្មតាថា សង្ខារទាំងឡាយកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែល សូន្យទៅជាធម្មតាថា សង្ខារទាំងឡាយសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែលកើតឡើងហើយសូន្យទៅជាធម្មតាថា សង្ខារ