អដ្ឋកថា សុតវន្តសូត្រទី ១១
ទាំងឡាយកើតឡើងហើយ សូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវ វិញ្ញាណដែលកើតឡើងជាធម្មតាថា វិញ្ញាណកើតឡើងជាធម្មតា មិនដឹងច្បាស់ តាមពិត នូវវិញ្ញាណដែលសូន្យទៅជាធម្មតាថា វិញ្ញាណសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិតនូវវិញ្ញាណដែលកើតឡើង ហើយសូន្យទៅជាធម្មតាថា វិញ្ញាណកើតឡើងហើយ សូន្យទៅជាធម្មតា ។ ម្នាលភិក្ខុ នេះហៅថា អវិជ្ជា ឯបុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង ។ កាលព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ភិក្ខុនោះ ក៏ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យ ដែលហៅថា វិជ្ជា វិជ្ជា បពិត្រព្រះអង្គដ៏ចម្រើន វិជ្ជា តើដូចម្តេច បុគ្គល ប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា ។ ម្នាលភិក្ខុ អរិយសាវ័កក្នុងលោក នេះ ជាអ្នកចេះដឹង ដឹងច្បាស់តាមពិត នូវរូបដែលកើតឡើងជាធម្មតាថា រូប កើតឡើងជាធម្មតា ដឹងច្បាស់តាមពិត នូវរូបដែលសូន្យទៅជាធម្មតាថា រូប សូន្យទៅធម្មតា ដឹងច្បាស់តាមពិត នូវរូបដែលកើតឡើងហើយសូន្យទៅជាធម្មតា ថា រូបកើតឡើងហើយសូន្យទៅជាធម្មតា ដឹងច្បាស់តាមពិតនូវវេទនា ដែលកើតឡើងជាធម្មតាថា វេទនាកើតឡើងជាធម្មតា ដឹងច្បាស់តាមពិត នូវ វេទនាដែលសូន្យទៅជាធម្មតា ថាវេទនាសូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវេទនាដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វេទនាកើតឡើងហើយ សូន្យទៅជាធម្មតា នូវសញ្ញាដែលកើតឡើងជាធម្មតា ។ បេ ។ ដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយដែលកើតឡើងជាធម្មតាថា សង្ខារទាំងឡាយកើតឡើង