ទុតិយសមុទយធម្មសូត្រទី ២

ក្បាលទី 22 · ទំព័រ 42

សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈ មានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ គ្រានោះឯង ព្រះមហាកោដ្ឋិតៈមានអាយុ ចេញចាកទីសម្ងំ ក្នុងសាយ័ណ្ហសម័យ ។ បេ ។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹង ព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជាដោយ ហេតុយ៉ាងណា ។ ម្នាលអាវុសោ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់តាមពិត នូវរូបដែលកើតឡើងជាធម្មតាថា រូបកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូបដែលសូន្យទៅជាធម្មតាថា រូបសូន្យទៅជាធម្មតា