តតិយសមុទយធម្មសូត្រទី ៣

ក្បាលទី 22 · ទំព័រ 43

សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈ មានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ លុះព្រះមហា កោដ្ឋិតៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារី បុត្តមានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយ ហេតុយ៉ាងណា ។ ម្នាលអាវុសោ អរិយសាវ័កក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវរូបដែលកើតឡើងជាធម្មតាថា រូបកើតឡើងជា ធម្មតា ដឹងច្បាស់តាមពិត នូវរូបដែលសូន្យទៅជាធម្មតា ។ បេ ។ នូវរូបដែល កើតឡើង ហើយសូន្យទៅជាធម្មតាថា រូបកើតឡើងហើយសូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវេទនាដែលកើតឡើងជាធម្មតា ។ បេ ។ នូវសញ្ញាដែល កើតឡើងជាធម្មតា ។ បេ ។ នូវសង្ខារទាំងឡាយ ដែលកើតឡើងជាធម្មតា ។ នូវសង្ខារទាំងឡាយ ដែលសូន្យទៅជាធម្មតា ។ នូវសង្ខារទាំងឡាយ ដែល កើតឡើងហើយ សូន្យទៅជាធម្មតាថា សង្ខារទាំងឡាយកើតឡើងហើយ សូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវិញ្ញាណដែលកើតឡើងជាធម្មតា ។ នូវវិញ្ញាណ ដែលសូន្យទៅជាធម្មតា ។ នូវវិញ្ញាណដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វិញ្ញាណកើតឡើងហើយ សូន្យទៅជាធម្មតា ។ ម្នាល អាវុសោ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាង នេះឯង ។ និទាននោះដដែល ។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយ ក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាល អាវុសោសារីបុត្ត ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា ។ ម្នាល អាវុសោ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស