អដ្ឋកថា តតិយសមុទយធម្មសូត្រទី ៣
នូវសង្ខារទាំងឡាយ ដែលសូន្យទៅជាធម្មតា ។ នូវសង្ខារទាំងឡាយ ដែល កើតឡើងហើយ សូន្យទៅជាធម្មតាថា សង្ខារទាំងឡាយកើតឡើងហើយ សូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវិញ្ញាណដែលកើតឡើងជាធម្មតា ។ នូវវិញ្ញាណ ដែលសូន្យទៅជាធម្មតា ។ នូវវិញ្ញាណដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វិញ្ញាណកើតឡើងហើយ សូន្យទៅជាធម្មតា ។ ម្នាល អាវុសោ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាង នេះឯង ។ និទាននោះដដែល ។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយ ក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាល អាវុសោសារីបុត្ត ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា ។ ម្នាល អាវុសោ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញនូវរូបផង វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ មិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញនូវវិញ្ញាណផង ។ ម្នាល អាវុសោ នេះហៅថា អវិជ្ជា បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាង នេះឯង ។