កោដ្ឋិកសូត្រទី ៨
ក្បាលទី 22 · ទំព័រ 45
និទាននោះដដែល ។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយ ក្នុងទីសមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាល អាវុសោសារីបុត្ត ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា ។ ម្នាល អាវុសោ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត