អដ្ឋកថា តតិយកោដ្ឋិកសូត្រទី ១០
ក្បាលទី 22 · ទំព័រ 55
ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយសទ្ធា តែងមានអនុធម៌នេះ គឺតែងនៅច្រើនដោយសេចក្តី នឿយណាយនឹងរូប ។ នឹងវេទនា ។ នឹងសញ្ញា ។ នឹងសង្ខារទាំងឡាយ ។ តែងនៅច្រើនដោយសេចក្តីនឿយណាយនឹងវិញ្ញាណ ។ កុលបុត្តណាកាល នៅច្រើនដោយសេចក្តីនឿយណាយនឹងរូប ។