អនិច្ចសូត្រទី ២

ក្បាលទី 22 · ទំព័រ 52

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នក ទាំងឡាយត្រូវលះបង់ឆន្ទៈ គឺសេចក្តីពេញចិត្ត ក្នុងរបស់នោះចេញ ។ ម្នាល ភិក្ខុទាំងឡាយ ចុះរបស់អ្វីដែលមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈក្នុងរូបនោះចេញ ។ វេទនាមិនទៀង បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនទៀង អ្នកទាំងឡាយត្រូវលះបង់ ឆន្ទៈក្នុងវិញ្ញាណនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នក ទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងរបស់នោះចេញ ។