ទុតិយអនិច្ចសូត្រទី ៣

ក្បាលទី 22 · ទំព័រ 53

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នក ទាំងឡាយត្រូវលះបង់រាគៈ គឺតម្រេកក្នុងរបស់នោះចេញ ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វីដែលមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងរូបនោះចេញ ។ វេទនាមិនទៀង ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនទៀង អ្នកទាំងឡាយត្រូវលះបង់រាគៈ ក្នុង វិញ្ញាណនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងរបស់នោះចេញ ។