អដ្ឋកថា ទុតិយអនិច្ចសូត្រទី ៣
ក្បាលទី 22 · ទំព័រ 58
គប្បីជ្រាបវិនិច្ឆ័យក្នុងកុក្កុឡសូត្រទី ១ នៃកុក្កុឡវគ្គ ដូចតទៅ នេះ បទថា កុក្កុឡំ ប្រែថា ក្តៅ គឺមានភ្លើងជាប់ជានិច្ច ។ ក្នុងសូត្រនេះ ព្រះមានព្រះភាគត្រាស់ដល់លក្ខណៈរបស់ទុក្ខ ដែលមាន ការក្តៅខ្លាំងថា ដូចជាគំនរផេះក្តៅ ។ ក្នុងសូត្រដ៏សេស ព្រះមានជោគ ត្រាស់ចែកលក្ខណៈទាំងឡាយនេះ មានអនិច្ចលក្ខណៈជាដើមទុកតាមអធ្យាស្រ័យនៃបុគ្គលនោះឯង ។