តតិយអនិច្ចសូត្រទី ៤

ក្បាលទី 22 · ទំព័រ 53

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នក ទាំងឡាយ ត្រូវលះបង់ឆន្ទរាគគឺសេចក្តីត្រេកត្រអាល ក្នុងរបស់នោះចេញ ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិន ទៀង អ្នកទាំងឡាយត្រូវលះបង់ឆន្ទរាគ ក្នុងរូបនោះចេញ ។ វេទនាមិនទៀង ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនទៀង អ្នកទាំងឡាយត្រូវ លះបង់ឆន្ទរាគ ក្នុងវិញ្ញាណនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិន ទៀង អ្នកទាំងឡាយត្រូវលះបង់ឆន្ទរាគ ក្នុងរបស់នោះចេញ ។