អនត្តសូត្រទី ៨
ក្បាលទី 22 · ទំព័រ 54
ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ណាមិនមែនខ្លួន អ្នកទាំងឡាយត្រូវលះបង់ឆន្ទៈក្នុងសភាវៈនោះចេញ ។ ម្នាល ភិក្ខុទាំងឡាយ ចុះសភាវៈដូចម្តេច ដែលមិនមែនខ្លួន ម្នាលភិក្ខុទាំងឡាយ រូប មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈក្នុងរូបនោះចេញ ។ វេទនាមិន មែនខ្លួន ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនមែនខ្លួន អ្នក ទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងវិញ្ញាណនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណាមិនមែនខ្លួន អ្នកទាំងឡាយត្រូវលះបង់ឆន្ទៈក្នុងសភាវៈនោះចេញ ។