ទុតិយអនត្តសូត្រទី ៩

ក្បាលទី 22 · ទំព័រ 54

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណាមិនមែនខ្លួនអ្នក ទាំងឡាយត្រូវលះបង់រាគៈ ក្នុងសភាវៈនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ ចុះសភាវៈដូចម្តេចដែលមិនមែនខ្លួន ម្នាលភិក្ខុទាំងឡាយ រូបមិនមែនខ្លួន អ្នក ទាំងឡាយត្រូវលះបង់រាគៈ ក្នុងរូបនោះចេញ ។ វេទនាមិនមែនខ្លួន ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនមែនខ្លួន អ្នកទាំងឡាយត្រូវ លះបង់រាគៈ ក្នុងវិញ្ញាណនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណាមិន មែនខ្លួន អ្នកទាំងឡាយត្រូវលះបង់រាគៈ ក្នុងសភាវៈនោះចេញ ។