តតិយអនត្តសូត្រទី ១០

ក្បាលទី 22 · ទំព័រ 55

នឹងវេទនា ។ នឹងសញ្ញា ។ នឹង សង្ខារទាំងឡាយ ។ កាលនៅច្រើនដោយសេចក្តីនឿយណាយ នឹងវិញ្ញាណ តែងកំណត់ដឹងនូវរូប ។ នូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារទាំងឡាយ ។ តែងកំណត់ដឹងនូវវិញ្ញាណ កាលកុលបុត្តនោះ កំណត់ដឹងនូវរូប នូវវេទនា ។ បេ ។ នូវសញ្ញា ។ នូវសង្ខារទាំងឡាយ ។ កាលបើកំណត់ដឹងនូវវិញ្ញាណ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារទាំងឡាយ រួចស្រឡះចាក វិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស សេចក្តីចង្ហៀតចង្អល់ចិត្ត រួចស្រឡះចាកទុក្ខ ។