អនិច្ចានុបស្សីសូត្រទី ១២
ក្បាលទី 22 · ទំព័រ 56
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយ សទ្ធា តែងមានអនុធម៌នេះ គឺតែងឃើញនូវសេចក្តីមិនទៀង ក្នុងរូប ។ ក្នុង វេទនា ។ ក្នុងសញ្ញា ។ ក្នុងសង្ខារទាំងឡាយ ។ តែងពិចារណាឃើញនូវ សេចក្តីមិនទៀង ក្នុងវិញ្ញាណ ។ បេ ។ តថាគតពោលថា កុលបុត្តនោះ រួច ស្រឡះចាកទុក្ខ ។