អដ្ឋកថា ទុក្ខានុបស្សីសូត្រទី ១៣
ក្បាលទី 22 · ទំព័រ 59
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង ជា ទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើសុខ និងទុក្ខក្នុងសន្តាននឹងកើតឡើង ព្រោះមិនបានអាស្រ័យរបស់នោះបានដែរឬ ។