អនត្តានុបស្សីសូត្រទី ១៤
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយ សទ្ធា តែងមានអនុធម៌នេះ គឺតែងពិចារណាឃើញនូវសេចក្តីទុកក្នុងរូប ។ ក្នុង វេទនា ។ ក្នុងសញ្ញា ។ ក្នុងសង្ខារទាំងឡាយ ។ តែងពិចារណាឃើញនូវ សេចក្តីទុក្ខ ក្នុងវិញ្ញាណ ។ បេ ។ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះ ចាកទុក្ខ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយ សទ្ធា តែងមានអនុធម៌នេះ គឺតែងពិចារណាឃើញថាមិនមែនខ្លួន ក្នុងរូប ។ ក្នុងវេទនា ។ ក្នុងសញ្ញា ។ ក្នុងសង្ខារទាំងឡាយ ។ តែងពិចារណាឃើញ ថាមិនមែនខ្លួន ក្នុងវិញ្ញាណ ។ កុលបុត្តណា កាលពិចារណាឃើញថាមិនមែន ខ្លួន ក្នុងរូប ។ ក្នុងវេទនា ។ ក្នុងសញ្ញា ។ ក្នុងសង្ខារទាំងឡាយ ។ កាល ពិចារណាឃើញថា មិនមែនខ្លួន ក្នុងវិញ្ញាណ តែងកំណត់ដឹងនូវរូប ។ នូវ វេទនា ។ នូវសញ្ញា ។ នូវសង្ខារទាំងឡាយ ។ តែងកំណត់ដឹងនូវវិញ្ញាណ កាលកុលបុត្តនោះ កំណត់ដឹងនូវរូប ។ នូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារ ទាំងឡាយ ។ កាលកំណត់ដឹងនូវវិញ្ញាណ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាក សង្ខារទាំងឡាយ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត រួចស្រឡះ ចាកទុក្ខ ។ កុក្កុឡវគ្គទី ៤ ចប់ ៥ ឧទ្ទាននៃកុក្កុឡវគ្គនោះ គឺ ពោលអំពីបញ្ចក្ខន្ធក្តៅ ១ អំពីបញ្ចក្ខន្ធមិនទៀង ៣ លើក បញ្ចក្ខន្ធ ប្រកបដោយទុក្ខដទៃទៀត ៣ លើក បញ្ចក្ខន្ធប្រកបដោយអនត្តា ៣ លើក កុលបុត្តរួចចាក ទុក្ខ ២ លើក ។