អដ្ឋកថា អជ្ឈត្តសូត្រទី ១

ក្បាលទី 22 · ទំព័រ 61

អជ្ឈត្តិកសូត្រទី ១ ក្នុងទិដ្ឋិវគ្គទី ៥ ពាក្យថា កឹ ឧបទាយ បានដល់ ព្រោះអាស្រ័យអ្វី ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន បុគ្គលអាស្រ័យអ្វី ប្រកាន់អ្វី ទើបពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជា អញ នុ៎ះជាខ្លួនរបស់អញ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់ យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន បុគ្គលអាស្រ័យនូវរូប ប្រកាន់នូវរូប រមែងពិចារណាឃើញ ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ។ កាលបើវេទនាមាន ។ កាលបើសញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណ មាន បុគ្គលអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ រមែងពិចារណាឃើញ ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសេចក្តីប្រែប្រួល ជាធម្មតា តើបុគ្គលមិនបានប្រកាន់នូវរូបនោះហើយ គួរពិចារណាឃើញ ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ តើបុគ្គលមិនបានប្រកាន់នូវវិញ្ញាណ នោះហើយ គួរពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់ អញដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ កាលឃើញយ៉ាងនេះ ។ បេ ។ រមែង ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិន មានឡើយ ។