ឯតំមមសូត្រទី ២
អាត្មាអញនឹងមិនមានទេ ( បរិក្ខារ ) របស់អាត្មាអញ ក៏នឹងមិនមាន ( បើកម្ម សង្ខារ ជាទីញ៉ាំងខន្ធឲ្យកើតក្នុងអនាគត ) នឹងមិនមានទេ ( បដិសន្ធិក្នុង អនាគត ) របស់អាត្មាអញ ក៏នឹងមិនមានដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន បុគ្គលអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញនឹងមិនមានទេ ( បរិក្ខារ ) របស់ អាត្មាអញ ក៏នឹងមិនមាន ( បើកម្មសង្ខារជាទីញ៉ាំងខន្ធឲ្យកើតក្នុងអនាគត ) នឹងមិនមានទេ ( បដិសន្ធិក្នុងអនាគត ) របស់អាត្មាអញ ក៏នឹងមិនមានដែរ ។ កាលបើវេទនាមាន ។ កាលបើសញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិ កើតឡើងយ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ ( បរិក្ខារ ) របស់អាត្មាអញ ក៏នឹងមិនមាន ( បើកម្មសង្ខារជាទីញ៉ាំងខន្ធឲ្យកើតក្នុងអនាគត ) នឹងមិន មានទេ ( បដិសន្ធិក្នុងអនាគត ) របស់អាត្មាអញក៏នឹងមិនមានដែរ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិន ទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បុគ្គលមិនអាស្រ័យនូវរបស់ នោះទេ តើទិដ្ឋិគួរកើតឡើងយ៉ាងនេះថា បើអាត្មាអញនឹងមិនមានទេ ( បរិក្ខារ ) របស់អាត្មាអញក៏នឹងមិនមានដែរ ( បើកម្មសង្ខារជាទីញ៉ាំងខន្ធឲ្យកើតក្នុង