អដ្ឋកថា ឯតំមមសូត្រទី ២

ក្បាលទី 22 · ទំព័រ 65

កាលបើវេទនាមាន ។ កាលបើសញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិ កើតឡើងយ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ ( បរិក្ខារ ) របស់អាត្មាអញ ក៏នឹងមិនមាន ( បើកម្មសង្ខារជាទីញ៉ាំងខន្ធឲ្យកើតក្នុងអនាគត ) នឹងមិន មានទេ ( បដិសន្ធិក្នុងអនាគត ) របស់អាត្មាអញក៏នឹងមិនមានដែរ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិន ទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បុគ្គលមិនអាស្រ័យនូវរបស់ នោះទេ តើទិដ្ឋិគួរកើតឡើងយ៉ាងនេះថា បើអាត្មាអញនឹងមិនមានទេ ( បរិក្ខារ ) របស់អាត្មាអញក៏នឹងមិនមានដែរ ( បើកម្មសង្ខារជាទីញ៉ាំងខន្ធឲ្យកើតក្នុង អនាគត ) នឹងមិនមានទេ ( បដិសន្ធិក្នុងអនាគត ) របស់អាត្មាអញនឹងមិន មាន ដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារ ទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះ របស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យ នូវរបស់នោះទេ តើទិដ្ឋិគួរកើតឡើងយ៉ាងនេះថា បើអាត្មាអញនឹងមិនមានទេ ( បរិក្ខារ ) របស់អាត្មា អញក៏នឹងមិនមាន ( បើកម្មសង្ខារជាទីញ៉ាំងខន្ធឲ្យ កើតក្នុងអនាគត ) នឹងមិនមានទេ ( បដិសន្ធិក្នុងអនាគត ) របស់អាត្មាអញ ក៏នឹងមិនមានដែរឬ ។