សោអត្តាសូត្រទី ៣
ក្បាលទី 22 · ទំព័រ 67
វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យរបស់ នោះទេ តើមិច្ឆាទិដ្ឋិ គួរកើតឡើងដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ កាលបើ អរិយសាវ័កឃើញយ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។