មិច្ឆាទិដ្ឋិសូត្រទី ៥

ក្បាលទី 22 · ទំព័រ 66

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបមិច្ឆាទិដ្ឋិកើតឡើង ។ បពិត្រព្រះអង្គ ដ៏ចម្រើន ធម៌ទាំងឡាយរបស់យើងទាំងឡាយ មានព្រះមានព្រះភាគជា មូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបមិច្ឆាទិដ្ឋិកើតឡើង ។ កាលបើវេទនាមាន ។ កាលបើ សញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណមាន ព្រោះ អាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបមិច្ឆាទិដ្ឋិកើតឡើងបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិន ទៀង ។ បេ ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើមិច្ឆាទិដ្ឋិ គួរកើតឡើង ដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។