សក្កាយទិដ្ឋិសូត្រទី ៦

ក្បាលទី 22 · ទំព័រ 67

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសក្កាយទិដ្ឋិកើតឡើង ។ បពិត្រ ព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់យើងទាំងឡាយ មានព្រះមានព្រះភាគ ជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសក្កាយទិដ្ឋិកើតឡើង ។ កាលបើវេទនាមាន ។ កាលបើ សញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណមាន ព្រោះ អាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបសក្កាយទិដ្ឋិកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ហេតុនោះ ដូច ម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ព្រោះមិន អាស្រ័យនូវរបស់នោះទេ តើសក្កាយទិដ្ឋិគួរកើតឡើងដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង ។ បេ ។ ព្រោះ មិនអាស្រ័យរបស់នោះទេ តើសក្កាយទិដ្ឋិគួរកើតឡើងដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ កាលបើអរិយសាវ័កឃើញយ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ច ដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។