អត្តានុទិដ្ឋិសូត្រទី ៧
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបអត្តានុទិដ្ឋិកើតឡើង ។ បពិត្រ ព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់យើងទាំងឡាយ មានព្រះមានព្រះភាគ ជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបអត្តានុទិដ្ឋិកើតឡើង ។ កាលបើវេទនាមាន ។ កាលបើ សញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណមាន ព្រោះ អាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបអត្តានុទិដ្ឋិកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ចុះរបស់ណា មិនទៀង ។ បេ ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើអត្តានុទិដ្ឋិគួរកើតឡើង ដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារ ទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះ របស់ណាមិនទៀង ។ បេ ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើអត្តានុទិដ្ឋិគ ួរកើតឡើងដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ កាលបើអរិយសាវ័កឃើញ យ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ កើតឡើង ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើង ទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ រូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ កើតឡើង ។