អដ្ឋកថា អត្តានុទិដ្ឋិសូត្រទី ៧

ក្បាលទី 22 · ទំព័រ 73

នូវរូបទាំងអស់នោះ ដោយប្រាជ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់ អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ។ វេទនាណានីមួយ ។ សញ្ញាណានីមួយ ។ សង្ខារទាំងឡាយណានីមួយ ។ វិញ្ញាណណានីមួយ ជា អតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោក ទាបក្តី ឧត្តមក្តី វិញ្ញាណណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលគួរ ឃើញនូវវិញ្ញាណទាំងអស់នោះ ដោយប្រាជ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ។