អដ្ឋកថា អភិនិវេសសូត្រទី ៨
ក្បាលទី 22 · ទំព័រ 73
ម្នាល អានន្ទ អរិយសាវ័កជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូប នឿយណាយនឹងវេទនា នឿយណាយនឹងសញ្ញា នឿយណាយនឹង សង្ខារទាំងឡាយ នឿយណាយនឹងវិញ្ញាណ កាលបើនឿយណាយ រមែង ប្រាសចាកតម្រេក ព្រ្រោះបាសចាកតម្រេក ចិត្តក៏ផុតស្រឡះ ។ កាលបើចិត្ត ផុតស្រឡះ ញាណក៏កើតឡើងថា ចិត្តរបស់អាត្មាអញផុតស្រឡះហើយ ។