ទុតិយអភិនិវេសសូត្រទី ៩

ក្បាលទី 22 · ទំព័រ 70

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសានៈ កើតឡើង ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់ យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសានៈ កើតឡើង ។ កាលបើវេទនាមាន ។ កាលបើ សញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសានៈ កើតឡើង ។