អានន្ទសូត្រទី ១០
ក្បាលទី 22 · ទំព័រ 73
ឧទ្ទាននៃទិដ្ឋិវគ្គនោះ គឺ ពោលអំពីសុខ និងទុក្ខ ប្រព្រឹត្តទៅខាងក្នុង ១ អំពី សេចក្តីប្រកាន់ថា នុ៎ះរបស់អញ ១ នុ៎ះជាខ្លួនអញ ១ អំពីសេចក្តីប្រកាន់ថា ( បរិក្ខារ ) មិនគប្បីមានដល់ អញ ១ អំពីមិច្ឆាទិដ្ឋិ ១ សក្កាយទិដ្ឋិ ១ អត្តានុទិដ្ឋិ ១ អំពីសេចក្តីប្រកាន់មាន ២ លើក វគ្គ ( នេះ ) ប្រង្គប់ ដោយរឿងព្រះអានន្ទ ១ ។ ចុល្លបណ្ណាសកៈ ចប់ ៥ ឧទ្ទាននៃវគ្គនៃបណ្ណាសកៈនោះ គឺ អន្តវគ្គ ធម្មកថិកវគ្គ អវិជ្ជាវគ្គ កុក្កុឡវគ្គ ទិដ្ឋិវគ្គ ជា គម្រប់ ៥ បញ្ញាសកៈទី ៣ ព្រះមានព្រះភាគត្រាស់ ហើយ ព្រោះហេតុនោះ ទើបហៅថា និបាត ។ តិបញ្ញាសក ក្នុងនិបាតនៃខន្ធវគ្គ ចប់ ខន្ធសំយុត្ត ចប់