សត្តសូត្រទី ២

ក្បាលទី 22 · ទំព័រ 79

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សត្វ សត្វ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា សត្វ តើដោយហេតុដូចម្តេច ។ ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តី ត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប បុគ្គលដែល ជាប់នៅក្នុងសេចក្តីពេញចិត្តជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្តជាដើម នោះ លោកហៅថា សត្វ ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា ។ ក្នុងសញ្ញា ។ ក្នុង សង្ខារទាំងឡាយ ។ ក្នុងវិញ្ញាណ បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្តជាដើមនោះ លោកហៅថា សត្វ ។ ម្នាលរាធៈ ដូចពួកកុមារក្តី ពួកកុមារីក្តី នាំគ្នាលេងកូនផ្ទះធ្វើពីអាចម៍ដី មិន ទាន់ប្រាសចាកសេចក្តីត្រេកអរ មិនទាន់ប្រាសចាកសេចក្តីពេញចិត្ត មិនទាន់ ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ ប្រាសចាកសេចក្តីឆ្លេឆ្លា មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកូនផ្ទះធ្វើពីអាចម៍ ដីទាំងនោះ កំណត់ត្រឹមណា តែងអាល័យ តែងប្រកាន់លេង តែងប្រកាន់ថា ជាទ្រព្យ ប្រកាន់ថាជារបស់ខ្លួន ចំពោះកូនផ្ទះធ្វើពីអាចម៍ដី កំណត់ត្រឹមនោះ