ភវនេត្តិសូត្រទី ៣

ក្បាលទី 22 · ទំព័រ 87

ណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប អ្នកទាំងឡាយចូរលះបង់នូវសេចក្តីពេញចិត្តជាដើមនោះចេញ កាលបើយ៉ាង នេះ រូបនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យ នៅសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាព មិនកើតតទៅពុំខាន ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តី រីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា អ្នកទាំងឡាយចូរលះបង់នូវសេចក្តី ពេញចិត្តជាដើមនោះចេញ កាលបើយ៉ាងនេះ វេទនានោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន ។