អដ្ឋកថា ភវនេត្តិសូត្រទី ៣
ក្បាលទី 22 · ទំព័រ 87
សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តី រីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា អ្នកទាំងឡាយចូរលះបង់នូវសេចក្តី ពេញចិត្តជាដើមនោះចេញ កាលបើយ៉ាងនេះ វេទនានោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន ។