បរិញ្ញេយ្យសូត្រទី ៤

ក្បាលទី 22 · ទំព័រ 87

សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នា ណា ក្នុងសញ្ញា ។ ក្នុងសង្ខារទាំងឡាយ អ្នកទាំងឡាយចូរលះបង់នូវសេចក្តី ពេញចិត្តជាដើមនោះចេញ កាលបើយ៉ាងនេះ សង្ខារទាំងនោះ មុខជាអ្នក ទាំងឡាយ នឹងលះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅដូចជាទី នៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅពុំខាន ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នា ណា ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់នូវសេចក្តីពេញចិត្តជាដើមនោះ ចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយនឹងលះបង់ គាស់ រម្លើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែង មានបែបភាព មានសភាពមិនកើតតទៅពុំខាន ។