សមណសូត្រទី ៥

ក្បាលទី 22 · ទំព័រ 88

សេចក្តីពេញចិត្តណា សេចក្តី ត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ អង្គុយ ដេកនៃចិត្តណា ក្នុងសញ្ញា ។ ក្នុងសង្ខារទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវសេចក្តីពេញចិត្តជាដើមនោះចេញ កាលបើយ៉ាង នេះ សង្ខារទាំងនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មាន សភាពមិនកើតតទៅ ពុំខាន ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងវិញ្ញាណ អ្នកទាំងឡាយចូរលះបង់ នូវសេចក្តី ពេញចិត្តជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន ។ មារវគ្គទី ១ ចប់ ៥ ឧទ្ទានក្នុងមារវគ្គនោះ គឺ និយាយអំពីសេចក្តីស្លាប់ ១ សត្វ ១ ភវនេត្តិ ១ ធម៌ ដែលបុគ្គលគួរកំណត់ដឹង ១ ពួកសមណៈ ២ លើក សោតាបន្នបុគ្គល ១ ព្រះអរហន្ត ១ សេចក្តីពេញចិត្ត និងសេចក្តីត្រេកអរ ២ លើក ។ អដ្ឋកថា បឋមសមណព្រាហ្មណសូត្រជាដើម ព្រះមានព្រះភាគ ត្រាស់សច្ចៈ ៤ ទុកក្នុង ៤ សូត្រ មានបឋមសមណព្រាហ្មណសូត្រទី ៥ ជាដើម និងត្រាស់ការលះកិលេសទុកក្នុង ២ សូត្រនោះឯង ។ អដ្ឋកថា បឋមសមណព្រាហ្មណសូត្រជាដើម ចប់ ។