សោតាបន្នសូត្រទី ៧

ក្បាលទី 22 · ទំព័រ 85

ក្រុងសាវត្ថី ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សម គួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន ៥ ប្រការ ។ ប្រការ តើដូចម្តេច ។ គឺរូបូបាទានក្ខន្ធ ១ ។ បេ ។ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាលរាធៈ កាលណាបើអរិយសាវ័កដឹង ច្បាស់តាមពិត នូវការកើតឡើង និងការអស់ទៅ នូវអានិសង្ស និងទោសនៃ ឧបាទានក្ខន្ធទាំង ៥ នេះផង នូវការរលាស់ចេញនូវឧបាទានក្ខន្ធទាំង ៥ នេះ ផង ។ ម្នាលរាធៈ អរិយសាវ័កនេះ ហៅថាសោតាបន្នបុគ្គល មានភាពមិន ធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។