អដ្ឋកថា សោតាបន្នសូត្រទី ៧

ក្បាលទី 22 · ទំព័រ 94

ក្រុងសាវត្ថី ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនត្តា អនត្តា ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជា អនត្តា ។ ម្នាលរាធៈ រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារ ទាំងឡាយជាអនត្តា វិញ្ញាណជាអនត្តា ។