ទុតិយឆន្ទរាគសូត្រទី ១០
ក្រុងសាវត្ថី ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សម គួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ សេចក្តីពេញចិត្ត ណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងរូប អ្នកទាំងឡាយ ចូរ លះបង់ នូវសេចក្តីពេញចិត្តជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខ ជាអ្នកទាំងឡាយ នឹងលះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងវេទនា អ្នកទាំងឡាយ ចូរលះបង់នូវសេចក្តីពេញចិត្តជាដើមនោះចេញ កាលបើយ៉ាងនេះ វេទនានោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រម្លើង ឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមាន បែបភាព មានសភាពមិនកើតតទៅពុំខាន ។ សេចក្តីពេញចិត្តណា សេចក្តី ត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ អង្គុយ ដេកនៃចិត្តណា ក្នុងសញ្ញា ។ ក្នុងសង្ខារទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវសេចក្តីពេញចិត្តជាដើមនោះចេញ កាលបើយ៉ាង នេះ សង្ខារទាំងនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មាន សភាពមិនកើតតទៅ ពុំខាន ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា