អនិច្ចសូត្រទី ៣
ក្រុងសាវត្ថី ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនិច្ចៈ អនិច្ចៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជា អនិច្ចៈ ។ ម្នាលរាធៈ រូបជាអនិច្ចៈ វេទនាជាអនិច្ចា សញ្ញា ។ បេ ។ វិញ្ញាណ ជាអនិច្ចៈ ។ កាលអរិយសាវ័កឃើញយ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ក្រុងសាវត្ថី ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យ ដែលហៅថា អនិច្ចធម៌ អនិច្ចធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជា អនិច្ចធម៌ ។ ម្នាលរាធៈ រូបជាអនិច្ចធម៌ វេទនាជាអនិច្ចធម៌ សញ្ញាជាអនិច្ច- ធម៌ សង្ខារទាំងឡាយជាអនិច្ចធម៌ វិញ្ញាណជាអនិច្ចធម៌ ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។