ទុក្ខធម្មសូត្រទី ៦
ក្បាលទី 22 · ទំព័រ 93
ក្រុងសាវត្ថី ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ទុក្ខធម៌ ទុក្ខធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាទុក្ខធម៌ ។ ម្នាលរាធៈ រូបជាទុក្ខធម៌ វេទនាជាទុក្ខធម៌ សញ្ញាជាទុក្ខធម៌ សង្ខារទាំងឡាយជាទុក្ខធម៌ វិញ្ញាណជាទុក្ខធម៌ ។ កាលអរិយសាវ័កឃើញ យ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។