វយធម្មសូត្រទី ១០
ក្បាលទី 22 · ទំព័រ 95
ក្រុងសាវត្ថី ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា វ័យធម៌ វ័យធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាវយធម៌ ។ ម្នាលរាធៈ រូបជាវយធម៌ វេទនាជាវយធម៌ សញ្ញាជាវយធម៌ សង្ខារទាំងឡាយជាវយធម៌ វិញ្ញាណជាវយធម៌ ។ កាលអរិយសាវ័កឃើញ យ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។