សមុទយធម្មសូត្រទី ១១
ក្បាលទី 22 · ទំព័រ 95
ក្រុងសាវត្ថី ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សមុទយធម៌ សមុទយធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ ចម្រើន អ្វីហ្ន៎ ជាសមុទយធម៌ ។ ម្នាលរាធៈ រូបជាសមុទយធម៌ វេទនាជា សមុទយធម៌ សញ្ញាជាសមុទយធម៌ សង្ខារទាំងឡាយជាសមុទយធម៌ វិញ្ញាណ ជាសមុទយធម៌ ។ កាលអរិយសាវ័កឃើញយ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។