និរោធធម្មសូត្រទី ១២

ក្បាលទី 22 · ទំព័រ 96

ក្រុងសាវត្ថី ។ គ្រានោះឯង ព្រះរាធៈមានអាយុបានចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែល ហៅថា និរោធធម៌ និរោធធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជា និរោធធម៌ ។ ម្នាលរាធៈ រូបជានិរោធធម៌ ។ វេទនា ។ សញ្ញា ។ សង្ខារ ទាំងឡាយជានិរោធធម៌ ។ វិញ្ញាណជានិរោធធម៌ ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។ មារធម្មវគ្គទី ២ ចប់ ៥ ឧទ្ទាននៃមារធម្មវគ្គនោះ គឺ សម្តែងអំពីមារ ១ មារធម៌ ១ អនិច្ចៈ ២ លើក ទុក្ខ ២ លើក អនត្តា ២ លើក ខយធម៌ ១ វ័យធម៌ ១ សមុទយធម៌ ១ និរោធធម៌ ១ ត្រូវជា ១២ ។