និរោធធម្មសូត្រទី ១២

ក្បាលទី 22 · ទំព័រ 102

មារសូត្រ ជាដើម អត្ថតទៅនេះ ងាយយល់ទាំងអស់ហើយ ។ ពិតហើយ ព្រះរាធត្ថេរនេះ ឈ្មោះថា ជាព្រះថេរៈដែលឈ្លាសវៃ ។ ព្រោះទតឃើញព្រះថេរៈនោះ ទើប ហេតុការណ៍ដែលល្អិតប្រាកដដល់ព្រះមានព្រះភាគ ។ ដោយហេតុនោះ ទើប ព្រះមានព្រះភាគទ្រង់សម្តែងធម៌ដល់រាធភិក្ខុនោះ ដោយន័យផ្សេងៗ ។ ដូច្នេះ ក្នុងរាធសំយុត្តនេះ ២ វគ្គខាងដើម ព្រះលោកនាថទ្រង់សម្តែង ដោយ អំណាចការសួរ ។ វគ្គទី ៣ ព្រះមានព្រះភាគត្រាស់ដោយអំណាចការអារាធនា ។ អដ្ឋកថា មារសត្រជាដើម ចប់ ។