និរោធធម្មសូត្រទី ១២

ក្បាលទី 22 · ទំព័រ 100

ក្រុងសាវត្ថី ។ គ្រានោះឯង ព្រះរាធៈមានអាយុចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។ បេ ។ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នឹងចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូន ទៅកាន់ព្រះនិព្វាន ព្រោះបានស្តាប់ធម៌ណា របស់ព្រះមានព្រះភាគ សូមព្រះមាន ព្រះភាគ សម្តែងធម៌នោះ ដល់ខ្ញុំព្រះអង្គ ដោយសង្ខេប ។ ម្នាលរាធៈ និរោធធម៌ណា ដែលកើតមាន សេចក្តីពេញចិត្តក្នុងនិរោធធម៌នោះ អ្នកគួរ លះបង់ចេញ ។ សេចក្តីត្រេកអរអ្នកគួរលះបង់ចេញ ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ ។ ម្នាលរាធៈ ចុះអ្វីជានិរោធធម៌ ។ ម្នាល រាធៈ រូបជានិរោធធម៌ សេចក្តីពេញចិត្តក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ ចេញ ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ជានិរោធធម៌ សេចក្តីពេញចិត្តក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ ។ សេចក្តីត្រេកត្រអាល អ្នកគួរ លះបង់ចេញ ។ ម្នាលរាធៈ និរោធធម៌ណាដែលកើតមាន សេចក្តីពេញចិត្តក ្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ ចេញ ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ ។ អាយាចនវគ្គទី ៣ ចប់ ៥ ឧទ្ទានក្នុងអាយាចនវគ្គនោះ គឺ សម្តែងអំពីមារ ១ មារធម៌ ១ អនិច្ចៈ ២ លើក ទុក្ខ ២ លើក អនត្តា ២ លើក ខយធម៌ ១ វ័យធម៌ ១ សមុទយធម៌ ១ និរោធធម៌ ១ ត្រូវជា ១២ ។