វាតសូត្រទី ១

ក្បាលទី 22 · ទំព័រ 153

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ខ្យល់មិនបក់ ទឹក ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាលកូន ព្រះចន្រ្ទ និងព្រះអាទិត្យមិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគជាមូល ។