ឯតំមមសូត្រទី ២
កាលបើវេទនាមាន ។ កាលបើ សញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណាមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា បើអាត្មាអញនឹងមិនកើតទេ ( បរិក្ខារ ) របស់អាត្មាអញ នឹងមិនមាន ( បើកម្ម សង្ខារជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត ) នឹងមិនមានទេ ( បដិសន្ធិក្នុង អនាគត ) របស់អាត្មាអញ នឹងមិនមានដែរ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ចុះបើមិន អាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ ( បរិក្ខារ ) របស់អាត្មាអញ ក៏នឹងមិនមាន ( បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត ) នឹងមិនមានទេ ( បដិសន្ធិក្នុងអនាគត ) របស់អាត្មាអញ នឹងមិនមានដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង ។ បេ ។ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះថា បើអាត្មាអញនឹងមិនកើតទេ ( បរិក្ខារ ) របស់អាត្មាអញ ក៏នឹងមិនមាន ( បើកម្មសង្ខារជាទីញ៉ាំងខន្ធ ឲ្យកើតក្នុង អនាគត ) នឹងមិនមានទេ ( បដិសន្ធិក្នុងអនាគត ) របស់អាត្មាអញ នឹង មិនមានដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ របស់ណាដែលបុគ្គលបាន ឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បាន ពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញនឹងមិនកើតទេ ( បរិក្ខារ ) របស់អាត្មាអញ ក៏