សោអត្តាសូត្រទី ៣

ក្បាលទី 22 · ទំព័រ 112

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា អាត្មាអញនោះជាខ្លួន អាត្មាអញនោះជាលោក អាត្មាអញនោះ លុះទៅកាន់បរលោកហើយ នឹង ទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា អាត្មាអញនោះជាខ្លួន ។ បេ ។ មិនប្រែប្រួលទៅ ជាធម្មតា កាលបើវេទនាមាន ។ បេ ។ កាលបើសញ្ញាមាន ។ កាលបើសង្ខារ ទាំងឡាយមាន ។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់ នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា អាត្មាអញនោះជាខ្លួន អាត្មាអញ នោះជាលោក អាត្មាអញនោះ លុះទៅកាន់បរលោកហើយ នឹងទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ មានសភាពប្រែប្រួល ទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះ ថា អាត្មាអញនោះជាខ្លួន ។ បេ ។ មានសភាពមិនប្រែប្រួលទៅដែរឬ ។ មិន មែនដូច្នោះទេ ព្រះអង្គ ។