នោចមេសិយាសូត្រទី ៤
ក្បាលទី 22 · ទំព័រ 114
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះ អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា បើអាត្មាអញនឹងមិន កើតទេ ( បរិក្ខារ ) របស់អាត្មាអញ ក៏នឹងមិនមាន ( បើកម្មសង្ខារជាទីញ៉ាំង ខន្ធឲ្យកើតក្នុងអនាគត ) នឹងមិនមានទេ ( បដិសន្ធិក្នុងអនាគត ) របស់អាត្មាអញ ក៏នឹងមិនមានដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់ខ្ញុំព្រះអង្គ ទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ រូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា បើអាត្មាអញនឹងមិនកើតទេ ( បរិក្ខារ ) របស់អាត្មាអញ ក៏នឹងមិនមាន ( បើកម្ម សង្ខារជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត ) នឹងមិនមានទេ ( បដិសន្ធិក្នុង អនាគត ) របស់អាត្មាអញ នឹងមិនមានដែរ ។