អដ្ឋកថា នោចមេសិយាសូត្រទី ៤

ក្បាលទី 22 · ទំព័រ 118

ម្យ៉ាងទៀត អារម្មណ៍ដែលស្វែងរកហើយជួបក្តី មិនបានស្វែងរកតែជួប ក្តី ឈ្មោះថា បត្ត ព្រោះអត្ថថា ជួបហើយ អារម្មណ៍ដែលស្វែងរកហើយ តែមិនជួប ឈ្មោះថា បរិយេសិត អារម្មណ៍ដែលមិនបានស្វែងរក មិនបាន ជួប ឈ្មោះថា មនសានុចរិតំ ឬថា អារម្មណ៍ទាំងអស់នេះ ឈ្មោះថា តាម ពិចារណាដោយចិត្តទាំងអស់ ។ អដ្ឋកថា ឯតំមមសូត្រជាដើម ចប់