អដ្ឋកថា នត្ថិទិន្នសូត្រទី ៥
បពិត្រ ព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវ រូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំមិនមានផល ។ បេ ។ ជនទាំងនោះ លុះមានរាងកាយ បែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេមិនកើតទៀត ។ កាលបើ វេទនាមាន ។ បេ ។ កាលបើសញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើប ទិដ្ឋិកើតឡើងយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ។ បេ ។ ជនទាំងពាល ទាំងបណ្ឌិត លុះមានរាងកាយបែកធ្លាយ ទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀត ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមាន ទិដ្ឋិកើតឡើងយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយមិនមានផល ការបូជាធំ មិនមានផល ។ បេ ។ ជនទាំងពាលទាំងបណ្ឌិត លុះមានរាងកាយបែកធ្លាយ ទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏សូន្យទទេ មិនកើតទៀតដែរឬ ។ មិនមែន ដូច្នោះទេ ព្រះអង្គ ។ វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ចុះបើមិនអាស្រ័យនូវ របស់នោះទេតើ គួរមានទិដ្ឋិកើតឡីងយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ